Address
Executive Tower, Floor #2, #033, Vichea Chen Village, Sangkat Svay Dangkum, Siem Reap-Angkor Cambodia
ក្នុងនាមជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប-អង្គរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តប្រកបដោយកិត្តិបណ្ឌិតទៅលើវិស័យទេសចរណ៍ កំពុងប្រឈមមុខនូវការផ្ទុះឡើងនៃជំងឺខូវិដ-១៩(COVID-19) ដែលជាបញ្ហាចំបងធ្វើឱ្យទេសចរណ៍ទូទាំងពិភពលោកថយចុះ ហើយជាក់ស្ដែងនៅក្នុងនោះ ខេត្តសៀមរាបក៏មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលរយៈពេលចុងក្រោយនេះទីផ្សាចិនធ្លាក់ចុះ ៩០% និងទីផ្សាផ្សេងៗទៀតបាននឹងកំពុងធ្លាក់ចុះគួរឱ្យកត់សំគាល់។
យើងខ្ញុំជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប-អង្គរ និងជាតំណាងសមាគមក្លឹបទេសចរណ៍សៀមរាប Siem Reap Tourism Club (STC) យើងខ្ញុំសូមគោរពថ្លែងអំណរគុណ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅ ស្រី សូមជួបតែពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។